អ្នកប្រឹក្សាសិក្សាសាលា

ទំព័រដើម / អ្នកប្រឹក្សាសិក្សាសាលា

អ្នកប្រឹក្សាសិក្សាសាលា

អ្នក​ប្រឹក្សា​សិក្សា​សាលា​ មានមុខ​ងារ​ដ៏​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ និង​ជួយ​ជំរុញ​សិស្សានុសិស្ស​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការអប់រំ​ រួមមាន​វិន័យ​ សីលធម៌​ សុជីវធម៌​ ​ការសិក្សា​ប្រកបដោយ​គុណភាព សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ យើង​បាន​ជួយ​ឱ្យ​ពួកគាត់​អាច​អភិវឌ្ឍ​ ​ផ្លាស់​ប្តូរ​ការ​គិត​ ព្រមទាំង​អាកប្ប​កិរិយា​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​ និង​ត្រឹមត្រូវ​។ មិន​តែប៉ុណ្ណោះ​ យើង​មានការ​ប្រឹក្សា​លើ​បញ្ហា​ចិត្ត​សាស្រ្ត​របស់​ពួកគាត់​ ដូចជា​បញ្ហា​ផ្ទាល់ខ្លួន​ បញ្ហា​ទំនាក់ទំនង​ បញ្ហា​គ្រួសារ​ និង​បញ្ហា​វិបត្តិ​អាកប្ប​កិ​រិយា​ផ្សេង​ៗ។ ក្នុង​កិច្ចការ​នេះ​ដែរ​ យើង​ក៏បាន​ជួយ​សម្រួល​ និង​បង្ក​ភាព​ងាយស្រួល​ដល់​ការ​រៀន​ និង​បង្រៀន​ក្នុង​ម៉ោង​សិក្សា​។ ម្យ៉ាងវិញទៀត​ យើង​ក៏បាន​ទាញ​ចំណាប់​អារម្មណ៍​របស់​មាតា​ បិតា​ក៏ដូចជា​អ្នកអាណាព្យាបាល​សិស្ស​ឱ្យ​ងាក​មករ​កកា​រយ​កចិត្ត​ទុកដាក់​ទៅលើ​ការសិក្សា​របស់​កូន​ខ្លាំង​ជាង​មុន​ ដែល​កន្លងមក​ពួកគាត់​តែងតែ​រវល់​រហូត​មិនសូវ​បាន​តាមដាន​ការសិក្សា​របស់​កូន​។ លើស​ពីនេះ​ទៅទៀត​ យើង​ក៏បាន​ប្រឹក្សា​យោបល់​ទៅលើ​ការសម្រេច​ចិត្ត​របស់​សិស្ស​ក្នុង​ការ​ជ្រើសរើស​នូវ​មុខវិជ្ជា​ ឬជំនាញ​ដែល​ពួកគាត់​ចង់​បន្ត​ការសិក្សា​ទៅ​ថ្នាក់​មហាវិទ្យាល័យ​នានា​។