ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីប្រឡងឆមាសលើកទី១ សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

ទំព័រដើម / កម្មវិធីប្រឡងឆមាសលើកទី១ សិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២

ចាប់ពីថ្ងៃទី១០ ដល់​១៣ ខែមករា ឆ្នាំ២០២៦នេះ សិស្សានុសិស្សថ្នាក់ទី៧ ដល់ថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលសង្កែ បានប្រឡងឆមាសលើកទី១​ ឆ្នាំសិក្សា២០២៥–២០២៦ នៅតាមបន្ទប់សិក្សារៀងៗខ្លួន។ តាមបន្ទប់ប្រឡងនីមួយៗមានអនុរក្សតាមដានយ៉ាងហ្មត់ចត់ ក៏ដូចជាការសម្របសម្រួលពីគណៈកម្មការរៀបចំការប្រឡងផងដែរ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួនពោរពេញ ដោយក្តីសង្ឃឹមយ៉ាងមុតមាំ និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួនដោយភាពអន្ទះសា។ នៅក្នុងការប្រឡងនោះផងដែរ អនុរក្សបានពន្យល់លម្អិតពីបទបញ្ញត្តិប្រឡងដល់សិស្សានុសិស្សឱ្យបានយល់ជាក់ច្បាស់គ្រប់គ្នាមុននឹងចាប់ផ្ដើមការប្រឡង។